លោកស្រី សឿន ណាក់ អះអាងថា ក្រុមខ្លួន បានទិញដីពី អ្នកស្រី ឃុត ខេម៉ា ប៉ុន្តែអស់លុយមិនបានដី ខណៈអ្នកស្រី ឃុត ខេម៉ា ទទួលស្គាល់ថាខ្លួនពិតជាបានលក់ដីឲ្យពិតមែន និងបានត្រៀមមេធាវី ៣១នាក់ ដើម្បីតតាំងតាមផ្លូវច្បាប់

យោងតាមការរៀបរាប់ពីលោកស្រី សឿន ណាក់ អាយុ៤៩ឆ្នាំ រស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានអះអាងថា កាលពីក្នុងអំឡុងឆ្នាំ២០២១ ក្រុមខ្លួនបានទិញដី ស្ថិតនៅចំណុចព្រៃព្រីង និងអូរបាក់រនាស់ ឃុំតាងួន ស្រុកបុទុមសាគរ ខេត្តកោះកុង ពីអ្នកស្រី ឃុត ខេម៉ា!

លោកស្រី សឿន ណាក់ ថែមទាំងបានបង្ហាញកិច្ចសន្យា ទិញលក់ដី ក្នុងទំហំទឹកប្រាក់ តម្លៃ១០០០ដុល្លារ ក្នុងដី ១ហិកតា ខណៈដីមានទំហំធំរហូតដល់ ៦០ ហិកតា ឯណោះ។

ក្នុងកិច្ចសន្យាទិញលក់ ដី ស្ថិតនៅចំណុចព្រៃព្រីង និងអូរបាក់រនាស់ ឃុំតាងួន ស្រុកបុទុមសាគរ ខេត្តកោះកុង គឺមានទំហំដីរហូតដល់ ៦០ហិកតា ដែលមានឈ្មោះ ឃុត ខេម៉ា ជាភាគីអ្នកលក់!
និងមានឈ្មោះ សឿន ណាក់, ឈ្មោះ សឿន ផល្លា, ឈ្មោះ ហួត គង់, និងឈ្មោះ ទន ទឿន, គឺជាភាគីអ្នកទិញ ហើយភាគីទាំងអស់បាន ព្រមព្រៀងគ្នាផ្តិតមេដៃ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំពោះមុខមេធាវី ដែលជាមេធាវីមិនបង្ហាញអត្តសញ្ញាណ សូម្បីតែហត្ថលេខា ក៏មិនហ៊ានស៊ីញ៉េ។

លោកស្រី សឿន ណាក់ តំណាងឲ្យជនរងគ្រោះផ្សេងទៀត បានបន្តអះអាងទៀតថាក្រុមខ្លួន បានប្រគល់ប្រាក់កក់ ៥០ភាគរយក្នុងតម្លៃដី ៦០ ហិកតា ឲ្យទៅ ភាគីអ្នកលក់គឺជាអ្នកស្រី ឃុត ខេម៉ា ដែលជាភាគីអ្នកលក់ ហើយឈ្មោះ ឃុត ខេម៉ា ធានាថា រៀបចំឯកសារ រត់ការកាត់ប្លង់ឲ្យ។ ប៉ុន្តែរហូតមកទល់បច្ចុប្បន្ន គឺ ក្រុមខ្លួនមិនបានទទួលបានដី ពីអ្នកស្រី ឃុត ខេម៉ា ដូចដែលបានព្រមព្រៀងគ្នានោះទេ!! ពោលគឺ អស់លុយមិនបានដី។

ករណីនេះអ្នកស្រី ឃុត ខេម៉ា បានធ្វើការបកស្រាយបំភ្លឺជាមួយ អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈលេខទូរសព្ទ ដោយអ្នកស្រី ឃុត ខេម៉ា រូបនេះអះអាងថា ខ្លួនពិតជាធ្លាប់បានលក់ដី ឲ្យទៅភាគីខាងលើពិតប្រាកដមែន និងបានទទួលយកប្រាក់កក់មួយចំនួនពិតប្រាកដមែន ប៉ុន្តែលុយកក់ ដែលអ្នកស្រីទទួលគឺ មិនដល់ ៣មុឺន ដុល្លារនោះទេ!! ហើយចំនួន ដី ៦០ហិកតា ត្រង់ចំណុចទីតាំងដែលមានក្នុងកិច្ចសន្យាទិញលក់ គឺជាដីកម្មសិទ្ធរបស់អ្នកស្រីទិញតពីប្រជាពលរដ្ធ។

អ្នកស្រី ឃុត ខេម៉ា ដែលជាភាគីអ្នកលក់ដី ដដែលរូបនេះ បានបំភ្លឺបញ្ជាក់ជាមួយអ្នកសារព័ត៌មាន ថាខ្លួន មានមេធាវីចំនួន ៣១នាក់ ដើម្បីត្រៀមតតាំងតាមផ្លូវតុលាការ ប្រសិនបើភាគីអ្នកទិញមិនសុខចិត្ត ហើយប្តឹងចោទប្រកាន់អ្នកស្រីចូលទៅកាន់តុលាការ។

យ៉ាងណាករណីទិញលក់ដី អស់លុយ មិនបានដី ខាងលើនេះភាគី អ្នកទិញ គឺ លោកស្រី សឿន ណាក់ និងជាអ្នកតំណាងឲ្យភាគីរងគ្រោះផ្សេងទៀត បានធ្វើការស្នើសុំតែលុយកក់ត្រឡប់មកវិញ គឺមិនចង់បានអ្វីឲ្យលើសពីនេះនោះទេ។

ចំណែកឯ ភាគីអ្នកលក់ គឺអ្នកស្រី ឃុត ខេម៉ា បានអះអាងថា «ខ្លួនមានឆន្ទះក្នុងការដោះស្រាយ ឈរលើដំណោះស្រាយ និងព្រមប្រគល់ប្រាក់ ដើមវិញគ្រប់ចំនួន ត្រឡប់ទៅឲ្យភាគីអ្នកទិញវិញ។

ប៉ុន្តែភាគីសងខាង បានអះអាង ខុសៗគ្នា៖
គឺភាគីអ្នកទិញ គឺលោកស្រី សឿន ណាក់ បានអះអាងថា សាច់ប្រាក់កក់ មានចំនួននៅសល់ ២មុឺនដុល្លារ!!
ចំណែកឯ ភាគីអ្នកលក់ គឺអ្នកស្រី ឃុត ខេម៉ា អះអាងថា លុយកក់ គឺមានចំនួន ត្រឹមតែជាង ៤ពាន់ តែប៉ុណ្ណោះ!! ហើយបើសិនជាភាគី អ្នកទិញនៅតែទាមទារលុយច្រើនលើសលប់ខុសការពិតទៀត លោកស្រីនិងប្តឹងតាមផ្លូវច្បាប់ ចោទពីបទ កំហែង និង ជំរិតទាប្រាក់ ហើយក៏ប្តឹងអ្នកសារព័ត៌មាន ទៅជាមួយដែរ ប្រសិនបើអ្នកសារព័ត៌មាន ហ៊ានចេញផ្សាយព័ត៌មាន មួយនេះ។

ទាក់ទិនទៅនឹងករណីនេះ សង្ឃឹមថាថ្នាក់ដឹកនាំ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងអស់នៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងបើកការស៊ើបអង្កេត ជុំវិញទិញលក់ដី ដោយគ្មានការទទួលស្គាល់និងដឹងឮ ពីមន្ត្រីអាជ្ញាមូលដ្ឋាន!!
តើដីទំហំ ៦០ហិកតា ត្រង់ចំណុចព្រៃព្រីង និងអូរបាក់រនាស់ ឃុំតាងួន ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលរៀបចំនិង បានព្រមព្រៀងគ្នាលក់ ជាដីកម្មសិទ្ធិរបស់ អ្នកស្រី ឃុត ខេម៉ា ពិតប្រាកដ ឬ ជាដីខ្យល់ ?៕

Post a Comment

Previous Post Next Post