
ឯកឧត្តម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មានរបស់លោក K.01
ភ្នំពេញ៖ ថ្ងៃសៅរ៍ ១៣ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាស សម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក ឃឿន សុឡា (ហៅ K01) បន្ទាប់ពីម្ចាស់អាជ្ញាបណ្ណរូបនេះផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានចេតនាទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាននិងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។


إرسال تعليق