រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំ ពិនិត្យពិភាក្សា ស្តីពីការស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ ការសុំលុបភូមិ ការកាត់ភូមិ និងការកំណត់ឈ្មោះភូមិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំ ពិនិត្យពិភាក្សា ស្តីពីការស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ ការសុំលុបភូមិ ការកាត់ភូមិ និងការកំណត់ឈ្មោះភូមិ

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ស្តីពីការស្នើបង្កើតភូមិថ្មី ការស្នើសុំបំបែកភូមិ ការស្នើសុំលុបភូមិ ការស្នើសុំកាត់ភូមិ និងការកំណត់ឈ្មោះភូមិ របស់រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកអភិបាលក្រុង-ស្រុកពាក់ព័ន្ធ និងមន្ត្រីរាជការសាលាខេត្តមួយចំនួនទៀត។

គូរបញ្ជាក់ដែរថា ចំពោះភូមិដែលរដ្ឋបាល ឃុំ-សង្កាត់ បានស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ និងការលុបភូមិ
របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ រួមមាន៖ ការស្នើសុំបង្កើតភូមិថ្មី ចំនួន០៧ភូមិ, ភូមិដែលស្នើសុំបំបែក ចំនួន ៤១ភូមិ, ភូមិស្នើសុំលុប ចំនួន០៨ និងភូមិស្នើសុំកាត់ចេញ ចំនួន០២ ភូមិ។

ខេត្តកំពង់ចាមបច្ចុប្បន្នមានស្រុក-ក្រុង ចំនួន១០ ឃុំ-សង្កាត់១០៩ និងភូមិចំនួន ៩១៦  ដោយមិនទាន់រាប់បញ្ចូលភូមិដែលត្រូវបានស្នើសុំបង្កើតថ្មីនៅឡើយទេ៕

Post a Comment

Previous Post Next Post