ចាប់ខ្លួ​នបានហើយ​ មន្ដ្រីកងរាជអាវុធហត្ថ ​ខេត្តកំពង់ធំ ដែលយកកាំបិតកាប់អតីតប្រពន្ធ​ បន្ទាប់ពីលែងលះគ្នា....

ចាប់ខ្លួ​នបានហើយ​ មន្ដ្រីកងរាជអាវុធហត្ថ ​ខេត្តកំពង់ធំ ដែលយកកាំបិតកាប់អតីតប្រពន្ធ​ បន្ទាប់ពីលែងលះគ្នា....

នៅថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​កងរាជអាវុធហត្ថ បាន​ចាប់ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​អតីត​ប្រពន្ធ​របស់​ខ្លួន​ដោយ​ចាក់​នឹង​កាំបិត ហើយ​បាន​រត់គេចខ្លួន​អស់​រយៈ​ពេល​១​សប្តាហ៍​កន្លង​ទៅនេះ​។​

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបញ្ជាក់​នាពេល​កន្លងមក​ថា បុគ្គល​ដែល​ប្រព្រឹត្ត​ខុសច្បាប់ គឺ​មិនអាច​អត់ឱន​ឱ្យ​បាន​នោះ​ទេ ពោល​ត្រូវតែ​ស្រាវជ្រាវ​ចាប់ខ្លួន ដើម្បី​យក​មក​ផ្ដ​ទ្ទា​ទោស​តាមផ្លូវ​ច្បាប់​។

គួររំលឹកថា កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនដៃ​ដល់​ដែល​បង្ក​ហឹង្សា គឺជា​អតីត​ប្តី មាន ឈ្មោះ ស្រ៊ុន ពេជ្រ​រស្មី មាន​អាយុ​៣៦​ឆ្នាំ មុខរបរ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដែល​បាន​លេង​លះ​គ្នា កាលពី​ថ្មីៗ​កន្លង​មក​នេះ​។

ស្ត្រី​រងគ្រោះ​​ឈ្មោះ កួច មួយ​ហៀក អាយុ​៣០​ឆ្នាំ បាន​រៀបរាប់​មុន​ពេល​កើតហេតុថា ​គឺ​ជន​ដៃ​ដល់​ឈ្មោះ ស្រ៊ុន ពេជ្រ​រស្មី បាន​ជិះ​ម៉ូតូ​មក​ឈប់​មុខ​តូប ហើយ​បាន​ស្រែក​សួរ​ថា​ កូន នៅឯណា​? នៅ​ជាមួយ​អ្នកណា​? នាង​បាន​ប្រាប់​ថា ​កូន​នៅ​គេង​ក្នុង​ផ្ទះ​មិនទាន់​ក្រោក​ទេ នៅ​ជាមួយ​ម៉ាក់​ (​ម្តាយ​ជនរងគ្រោះ​) ភ្លាម​នោះ​ជន​ដៃដល់​បាន​ទាញ​កាំបិត សម្រុក​មក​កាប់​នាង ធ្វើ​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ ដោយ​ចេតនា​តែ​ម្តង​។ 

តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ បាន​បញ្ជាក់​ថា ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​មាន រឿង​រកាំរកូស​គ្នា​ជា​យូរ​មក​ហើយ ដោយ​រស់នៅ​មិន​ចុះសម្រុង​គ្នា​ឡើយ ដោយសារ​ឈ្មោះ ស្រ៊ុន ពេ​ជ្យ​រស្មី អាង​ខ្លួន​ជា​មន្ត្រី​កងរាជអាវុធហត្ថ ​ខេត្ត​កំពង់ធំ តែងតែ​ប្រើ​អំពើ​ហិង្សា​ជាញឹកញាប់ ច្រើនលើកច្រើនសា រហូត​មានការ​លែង​លះ​គ្នា​៕​

Post a Comment

أحدث أقدم