អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បាញ់ទឹកលាងសំអាតតាមដេប៉ូសំរាមនិងបាញ់ថ្នាំសម្លាប់មេរោគ

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បាញ់ទឹកលាងសំអាតតាមដេប៉ូសំរាមនិងបាញ់ថ្នាំសម្លាប់មេរោគ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ លោក ជូន វិចិត្រ អធិការរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ និងលោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌបានចុះអនុវត្តការងារដូចខាងក្រោម៖

១/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ៥ ១៤៤ ១៤៨ ជាលទ្ធផល៖

-ស្ទូចរថយន្តចតឥតសណ្តាប់ធ្នាប់ចំនួន ០២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០៣គ្រឿង
-ឃាត់រថយន្តធន់ធំក្បាល៣ ចំនួន ០៤គ្រឿង យកមកទុកនៅសាលាខណ្ឌ
-បានឃាត់ម៉ូតូចតឥតសណ្តាប់ធ្នាប់យកមករក្សាទុកនៅសាលាខណ្ឌដូនពេញបានចំនួន ១១គ្រឿង រទេះលក់ដូរ ០២គ្រឿង ម៉ូតូរ៉ឺម៉កកង់បីឥណ្ឌាចំនួន ២៥គ្រឿង
-បានចុះផ្សព្វផ្សាយណែនាំលុបបំបាត់ផ្សារក្រមួន និងមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

២/.បានចុះប្រមូលសំរាមចេញខុសម៉ោង និងបាញ់ទឹកលាងសម្អាតតាមដេប៉ូសំរាមបណ្តោះអាសន្ន តាមសួនច្បារមុខព្រះបរមរាជវាំង រហូតដល់ផ្សាររាត្រី សួនលោកតា ក្រម ង៉ុយ។

៣/.ចុះរៀបចំបាញ់ថ្នាំសម្លាប់មេរោគ អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់នៅជុំវិញ និងខាងក្នុងមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាហាំងង៉ោស្រះចក វិទ្យាល័យ ហ៊ុន សែនប៊ុន រ៉ានីវត្តភ្នំ អនុវិទ្យាល័យ ចតុមុខ សាលាបឋមសិក្សា ព្រះនរោត្តម វិទ្យាល័យអនុវត្ត៕

Post a Comment

أحدث أقدم