កុមាកំព្រា ៤១នាក់ ទទួលបានថវិកាឧបត្ថម ក្នុងម្នាក់ ១២មុឺនរៀល ពីអង្គការ Women Federation World Peace តាមរយ: សមាគមរាជសីហ៍

កុមារកំព្រា ៤១នាក់ ទទួលបានថវិកាឧបត្ថម ក្នុងម្នាក់ ១២មុឺនរៀល ពីអង្គការ Women Federation World Peace តាមរយ: សមាគមរាជសីហ៍

ខេត្តតាកែវ៖ ដោយក្តីអាណិតអាសូរ និងមេីលឃេីញពីការលំបាករបស់កុមារកំព្រា ជាសិស្សានុសិស្សអនុវិទ្យាល័យវត្តអង្គ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ចាត់តាំង លោក ទេព វណ្ណហេង ប្រធានសមាគរាជសីហ៍សាខាខេត្តតាកែវ រួមនឹងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកា សម្ភារ មួយចំនួន ប្រគល់ជូនកមារកំព្រា ជាសិស្សានុសិស្ស ៤១នាក់ នៃអនុវិទ្យាល័យវត្តអង្គ​ ស្ថិតក្នុងភូមិខ្មល់​ ឃុំកំណប់​ ស្រុកគីរីវង់​ ខេត្តតាកែវ ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។

ក្នុងម្នាក់ទទួលបាន៖

_ថវិកា ចំនួន១២ម៉ឺនរៀល
_ម៉ាស់ ចំនួន១ប្រអប់(ស្មើនឹង៥០ម៉ាស់)
_សាប៊ូដុះខ្លួន ចំនួន១ដុំ។

ដោយទឹកមុខរីករាយ និងអារម្មណ៍ក្តុកក្តួល ក្មួយៗសូមថ្លែងអំណរគុណ លោកប៉ា ស៊ូម សារឿន និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ទាំងអស់ ដែលបានផ្តល់នូវក្តីអាណិតអាសូរចំពោះក្មួយៗជាកុមារកំព្រា និងសូមជូនពរសូមជួបតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច៕

Post a Comment

أحدث أقدم