គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    គ្រឿងចក្រជាច្រើនគ្រឿងកំពុងជីកកកាយដី បឹងក្រាយ យកលក់ធ្វើអាជីវកម្ម យកអាចម៌ដីលក់ យកលុយចូលហោប៉ៅយ៉ាងត្រជាក់ល្ហឹម ដោយអះអាងថា លោកអភិបាលស្រុកឯកភ្នំ ជាអ្នកអោយកាយ ទោះបីជា រងផលប៉ះដល់ពលរដ្ឋយ៉ាងណាក៏ក្រុមម្ចាស់គ្រឿងចក្រទាំងនោះ មិនខ្វល់ឡើយ

    គ្រឿងចក្រជាច្រើនគ្រឿងកំពុងជីកកកាយដី បឹងក្រាយ យកលក់ធ្វើអាជីវកម្ម យកអាចម៌ដីលក់ យកលុយចូលហោប៉ៅយ៉ាងត្រជាក់ល្ហឹម ដោយអះអាងថា លោកអភិបាលស្រុកឯកភ្នំ ជាអ្នកអោយកាយ ទោះបីជា រងផលប៉ះដល់ពលរដ្ឋយ៉ាងណាក៏ក្រុមម្ចាស់គ្រឿងចក្រទាំងនោះ មិនខ្វល់ឡើយ។

    ពលរដ្ឋជាច្រើនគ្រួសារកំពុងសំដែងការមិនពេញចិត្ត ចំពោះក្រុមគ្រឿងចក្រដែរកំពុងធ្វើ អាជីវកម្មកាយដីរដ្ឋ យកលក់ នៅចំណុចបឹងក្រាយ ដោយពួកគាត់លើកឡើងថា ក្រុមឈ្មួញកាយដីទាំងនេះ អាងខ្នងបង្អែកពីចៅហ្វាយស្រុក ធ្វើអាជីវកម្មដឹកដី គ្មានគ្រប់អោយបានត្រឹមត្រូវ ទឹកក៏មិនចាក់ បណ្តាលអោយហ៊ុយខ្លាំងប៉ះពាល់សុខភាពពលរដ្ឋ តែទោះបីជាពួកគាត់ព្យាយាមប្រាប់អោយចាក់ទឹកយ៉ាងណា ក៏ក្រុមឈ្មួញកំពុងធ្វើអាជីវកម្មទាំងនោះធ្វើមិនដឹង ដោយអាងថាខ្លួនបានសុំច្បាប់ពី លោក មុិល សុផល អភិបាលស្រុកឯកភ្នំ រួចទៅហើយ។

    សូមបញ្ជាក់ថា បឹងក្រាយជាបឹងបុរាណមួយនៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ស្ថិតក្នុងភូមិ គង់ទុំ និង ភូមិ ចុងឆ្តោរ ពេលនេះត្រូវបានក្រុមឈ្មួញកំពុងជីកកកាយយកអាចម៌ដី យកលក់យ៉ាងរំភើយ ជីកជម្រៅជ្រៅរហូតដល់ទៅពីដៃអេស្កា ស្មើនិង៨ម៉ែត្រ ដោយមិនឃើញមានលើកស្លាកសញ្ញាបង្ហាញច្បាប់ជាសាធារណអោយបានត្រឹមត្រូវ ថាការស្តារបឹងនេះមានទំហំ និងជម្រៅប៉ុណ្ណា បានការអនុញ្ញាតពីខាងណាអោយប្រាកដ ព្រោះការនិយាយដោយមាត់ទទេដឹងត្រឹមថាលោកចៅហ្វាយស្រុក ឯកភ្នំជាអ្នកអោយកាយតែប៉ុណ្ណោះ។

    ចំពោះករណីនេះអង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងទៅ លោក លឹម ប៊ុន លី ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តបាត់ដំបង ដែលទើបឡើងកាន់ដំណែងថ្មីថ្មោង ជាច្រើនដង តែគ្មានអ្នកទទួល ចំណែកលោក កត បូរាន ប្រធានមន្ទីរបរិស្ថាន និង លោក មុិល សុផល អភិបាលស្រុកឯកភ្នំតេចូលតែគ្មានអ្នកទទួលដូចគ្នា។

    ចំពោះករណីនេះ ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តបាត់ដំបង ជួយចាត់មន្ត្រីជំនាញចុះទប់ស្កាត់ជាបន្ទាន់ និងចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹងបំផុត ចំពោះក្រុមរថយន្តដឹកជញ្ជូនអាចម៍ដីយ៉ាងអាណាធិបតេយ្យគ្មានសណ្តាប់ធ្នាប់សាធារណៈ មិនគោរពសិទ្ធអ្នកដទៃ សូមជួយបញ្ជាក់អោយបានច្បាស់ថាការជីកកកាយដីបឹងក្រាយជាទៅលក់ធ្វើអាជីវកម្មនេះមានច្បាប់អនុញ្ញាត រឺ ក៏អត់ បើមានច្បាប់អនុញ្ញាតសូមអោយមន្ត្រីជំនាញលើកស្លាកបញ្ហាអោយបានច្បាស់ ដើម្បីកុំអោយសាធារណជនមានចម្ងល់ក្នុងករណីនេះ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚