
ខេត្តបាត់ដំបង៖ រឿងរ៉ាវហួសចិត្ត និងអាសូរជាពន់ពេក ចំពោះវាសនា.កុ.មា.រី.អា.យុ (១២)ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាមួយកន្លែង ស្ថិតនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបាននាយកសាលាបង្ខំ.ចា.ប់.រំ.លោ.ភ បានសម្រេចជាច្រើនដង។
យោងតាមការរៀបរាប់ពីស្រ្តីដែលជាម្តាយ និងកុមារីជាជនរងគ្រោះ និងជាសិស្ស. អា.យុ (១២)ឆ្នាំ អះអាងថា.ជនល្មោភកាមឈ្មោះ ជក់ ហុង អាយុ ជាង៥០ឆ្នាំ តួនាទីជានាយកសាលាបឋមសិក្សាមួយកន្លែងនៅឃុំសំរោងក្នុង ស្រុកឯកភ្នំ បានលួងលោមនិងបង្ខំចាប់រំលោភរូបនាងបានសម្រេចជារើយៗ រំលោភ ៣ដង ទៅ៤ដង ក្នុងមួយខែៗ ពោលគឺរំលោភអស់រយៈពេលជាង ១ឆ្នាំ ទើបបែកធ្លាយ។ស្ត្រីមេម៉ាយជាម្តាយបន្តទៀតថា៖ «ខ្ញុំចេះតែសង្ស័យ ហេតុអ្វីកូនស្រីខ្ញុំ មានសភាពស្លេកស្លាំងម្លេះ ស្លេកស្លាំងពីមួយថ្ងៃទៅថ្ងៃ! ដូច្នេះទើបថ្ងៃមួយ ក្នុងខែសីហា២០២៦ស្រាប់តែតាមទាន់ នាយកសាលាកំពុងតែប្រព្រឹត្តអំពើថោកទាប (រំលោភ) លើកូនស្រីរបស់គាត់ នៅក្នុងចំណុចផ្ទះរបស់នាយកសាលាក្នុងបរិវេណសាលាតែម្តង។
ក្មេងស្រីជាជនរងគ្រោះបានរៀបរាប់ដែរថា៖ កាលពីពាក់កណ្ដាលឆ្នាំ២០២៥ នាយកសាលា គឺលោក ជក់ ហុង បានហៅនាងឲ្យទៅលេងផ្ទះ ហើយនាយកសាលាក៏លួងលោមនិងបានបង្ខំឲ្យនាងរួមភេទជាមួយ រហូតបានសម្រេច! បន្ទាប់ពីបានធ្វើសកម្មភាពរំលោភលើកទី១ បានសម្រេចរួចមក នាយកសាលារូបនោះ ធ្វើជាឲ្យលុយចំនួន ៨មុឺនរៀល ដើម្បីលួងចិត្តនាង កុំឲ្យយករឿងនេះទៅនិយាយប្រាប់ឪពុកម្តាយ និងអ្នកជិតខាង។
ជនរងគ្រោះដដែលបន្ថែមទៀតថា៖ «ក្រោយមកទៀត ជាបន្តបន្ទាប់នាយកសាលាដដែលនោះ តែងតែហៅនាងឲ្យទៅលេងផ្ទះជារើយៗ ដែលផ្ទះនាយកសាលានោះ គឺនៅជាប់បរិវេណសាលានោះស្រាប់។ ហើយនាយកសាលានោះតែងតែបង្ខំនិងលួងលោមរូបនាង ឲ្យរួមភេទជាមួយ ជារើយៗ និងចេះតែឲ្យលុយនាងចាយ ម្តង៤មុឺនទៅ៥មុឺនរៀលជារើយៗផងដែរ ដើម្បីកុំឲ្យរូបនាងយករឿងទាំងអស់នេះទៅនិយាយប្រាប់គេឯង។
លុះរហូតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ ទើបបែកធ្លាយ ដោយស្រ្តីជាម្តាយក៏បានសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅ អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដើម្បីឲ្យចាត់វិធានការតាមច្បាប់ភ្លាមៗ។
បន្ទាប់មករហូតថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ជនល្មើសជានាយកសាលានោះ បានឲ្យមនុស្សយកលុយទៅ ឲ្យអាណាព្យាបាលជនរងគ្រោះ ៣៥០០ដុល្លារ ដើម្បីបញ្ចប់រឿង ប៉ុន្តែរហូតមកទល់ពេលនេះក្រុមគ្រួសាររងគ្រោះមិនព្រមបញ្ចប់នោះទេ។
នាយកសាលាដែលជាជនល្មោភកាម អាយុក្បែរ៦០ឆ្នាំឈ្មោះ ជក់ ហុង បានបកស្រាយបំភ្លឺជាមួយសារព័ត៌មាន តាមរយៈបណ្តាញទំនាក់ទំនងសង្គម ថា៖ «ករណីនេះមិនបានចាប់បង្ខំ មិនបានចាប់រំលោភទេ គឺជាការព្រមព្រៀងឯកភាពគ្នា សុំគ្នារួមភេទជាមួយគ្នាទៅវិញទៅមក (ពោលគឺ ចង់មានន័យថា ស៊ីនំឲ្យលុយ)។
អធិការនគរបាលស្រុកឯកភ្នំ គឺលោក ឆាយ ម៉ាប់ បានបញ្ជាក់ប្រាប់សារព័ត៌មានថា៖ «ពិតជាមានករណីនេះ កើតឡើងពិតប្រាកដមែន! ចំណែកពាក្យបណ្តឹងបានបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីឲ្យស្នងការបញ្ចូនបន្តទៅកាន់តុលាការ ឲ្យចេញដីកា និងចំណាត់ការ»។
លោក ឆាយ ម៉ាប់ អធិការស្រុក បញ្ជាក់បន្ថែមថា៖ «លុយចំនួន ៣៥០០ដុល្លារ ដើម្បីបញ្ចប់រឿងប៉ូលិសមិនដឹងទេ ប៉ូលិសដឹងតែធ្វើរបាយការណ៍កសាងសំណុំរឿងបញ្ជូនតែប៉ុណ្ណោះ។ ហើយពេលហេតុការណ៍ភ្ញាក់ផ្អើលភ្លាមៗនោះ សមត្ថកិច្ចស្រុក បានសហការភ្លាមៗជាមួយអាជ្ញាធរមូលដ្ឋានចុះទៅដល់ផ្ទះនាយកសាលាដើម្បីសួរនាំ ប៉ុន្តែរកមិនឃើញបុគ្គលដែលជាជនល្មើសនោះទេ»។
យោងតាមទិដ្ឋភាពច្បាប់ អំពើចាប់រំលោភលើកុមារីអាយុ (១២) ឆ្នាំ គឺជាបទឧក្រិដ្ឋ អំពើនេះត្រូវចាត់ទុកជា «បទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស» ដោយសារជនរងគ្រោះជាអនីតិជនដែលមានអាយុក្រោម ១៨ឆ្នាំ ហើយជនល្មើសត្រូវប្រឈមមុខនឹងទោសដាក់ពន្ធនាគារ។ ហើយសមត្ថកិច្ច និងតុលាការត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ជាដាច់ខាត ដោយមិនអាចសម្រុះសម្រួលបញ្ចប់រឿងត្រឹមការសងសំណងរដ្ឋប្បវេណី ឬតាមបែបប្រពៃណីបានឡើយ។
គ្រួសារជនរងគ្រោះ គឺជាគ្រួសារក្រខ្សត់ គ្មានទីពឹងនោះទេ ម្តាយជាស្ត្រីមេម៉ាយហើយបច្ចុប្បន្ននេះមានភាគី ដែលអះអាងថាខាងជនបង្ក ប្រើប្រាស់រូបភាពបំភិតបំភ័យគ្រប់សព្វបែបយ៉ាង ឲ្យយកលុយបញ្ចប់រឿង កុំឲ្យមានរឿងធំវែងឆ្ងាយ។
ដើម្បីជួយអន្តរាគមន៍ រកយុត្តិធម៌ និងការពារផ្នែកច្បាប់ជូនកុមារីរងគ្រោះ សូមអំពាវនាវស្នើសុំយ៉ាងទទូចដល់ ក្រសួងកិច្ចការនារី និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គធិការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងស្នើសុំទៅកាន់តាមបណ្តាលអង្គការនានា មេត្តាជួយអន្តរាគមន៍ រកយុត្តិធម៌ និងគាំទ្រផ្នែកច្បាប់ជូនក្រុមគ្រួសារនិងកុមារីរងគ្រោះខាងលើនេះផង។
និងស្នើសុំយ៉ាងទទូចទៅកាន់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាចាត់វិធានការផ្លូវច្បាប់ និងចាត់វិធានរដ្ឋបាលឲ្យបានម៉ឺងម៉ាត់បំផុត លើករណីនាយកសាលាម្នាក់ដែលបានប្រព្រឹត្តអំពើ រំលោភសេពសន្ថវៈលើសិស្សស្រីអាយុទើបតែ(១២)ឆ្នាំខាងលើនេះដោយក្តីអនុគ្រោះ៕



Post a Comment