ខេត្តបាត់ដំបង៖ ស្ត្រីជាម្តាយរបស់.កុ.មា.រី.រងគ្រោះអាយុ (១២)ឆ្នាំ បានចោទប្រកាន់ថា មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ មានតួនាទីជាអធិការរងស្រុកឯកភ្នំ បានទាមទារប្រាក់ចំនួន ១,០០០ដុល្លារអាមេរិក ពីគាត់ ជាថ្នូរនឹងការជួយសម្របសម្រួលបញ្ចប់រឿងក្តីរំលោ.ភ.សេ.ព.សន្ថ.វៈ ដែលធ្វើឱ្យរូបគាត់ និងមហាជនសម្តែងការអស់ជំនឿយ៉ាងខ្លាំងលើចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន។
តាមប្រភពពីស្ត្រីជាម្តាយបានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ រូបគាត់បានទាន់ហេតុការណ៍ជាក់ស្តែង ខណៈនាយកសាលាបឋមសិក្សាមួយកន្លែង ស្ថិតក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ឈ្មោះ ជក់ ហុង អាយុប្រមាណ ៦០ឆ្នាំ បានល្បួង និងធ្វើសកម្មភាព.រំ.លោ.ភសេ.ពស.ន្ថវៈ.លើកូនស្រីអាយុ (១២)ឆ្នាំរបស់គាត់ នៅក្នុងផ្ទះស្នាក់នៅក្នុងបរិវេណសាលារៀន។
កុ.មា.រី.រងគ្រោះបានបញ្ជាក់ថា ជនសង្ស័យរូបនេះបានប.ង្ខំ.រំលោ.ភ.នាងជាបន្តបន្ទាប់ និងបានគំរាមមិនឱ្យប្រាប់អ្នកណាឡើយ រហូតទាល់តែបែកធ្លាយដល់ម្តាយ ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដើម្បីឱ្យចាត់ការតាមផ្លូវច្បាប់។
ទោះជាយ៉ាងណា ក្រោយទទួលបានពាក្យបណ្តឹង លោក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំ បានថ្លែងប្រាប់សារព័ត៌មានថា កម្លាំងសមត្ថកិច្ចបានចុះស្វែងរកជនសង្ស័យដែរ ប៉ុន្តែរកមិនឃើញ ហើយលោកបានត្រឹមតែធ្វើរបាយការណ៍រាយការណ៍ជូនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីរង់ចាំដីកាបញ្ជាពីតុលាការប៉ុណ្ណោះ។
ភាពមិនប្រក្រតីបានកើតឡើង បន្ទាប់ពីមានការទម្លាយថា តំណាងភាគីជនសង្ស័យបានចេញមុខសម្របសម្រួល ដោយផ្តល់ប្រាក់ចំនួន ៣,៥០០ដុល្លារអាមេរិក ទៅឱ្យគ្រួសារជនរងគ្រោះដើម្បីបញ្ចប់រឿង។ ប៉ុន្តែនៅក្នុងដំណើរការនេះ អធិការរងនគរបាលស្រុកដែលទទួលបន្ទុកសំណុំរឿង បានទាមទារដកយកប្រាក់ចំនួន ១,០០០ដុល្លារ ដោយអះអាងថាជា «ថ្លៃសម្រួល និងកម្លាំងពលកម្ម»! ដោយភ្លាមនោះភាគីជនរងគ្រោះ ខ្លាចផងបារម្មផង អក្សរ ក៏មិនចេះទៀត ទើបសម្រេចចិត្ត ប្រគល់ប្រាក់ ១០០០ដុល្លារ ឲ្យទៅមន្ត្រីនគរបាលរូបនោះ។
អ្វីដែលធ្វើឱ្យមានការសង្ស័យកាន់តែខ្លាំងនោះ គឺនៅពេលចោទសួរជុំវិញករណីទារប្រាក់នេះ លោក ឆាយ ម៉ាប់ អធិការស្រុក បែរជាឆ្លើយថា លោកមិនស្គាល់អត្តសញ្ញាណអធិការរងរូបនោះទេ ដោយសារមន្ត្រីព្រហ្មទណ្ឌមានច្រើន ហើយលោកបានបំភ្លឺប្រាប់អ្នកនាំពាក្យស្នងការរួចហើយ។ ការឆ្លើយបដិសេធនេះ បានបង្កើតជាមតិរិះគន់យ៉ាងក្តៅគគុក ពីព្រោះរូបលោកផ្ទាល់ជាប្រធានអង្គភាព និងជាអ្នកចាត់ចែងបណ្តឹងនេះដោយផ្ទាល់ បែរជាឆ្លើយបែបលាក់បាំងទៅវិញ។
ពាក់ព័ន្ធនឹងករណីនេះ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត បានបង្គាប់ឱ្យផែនការងារធនធានមនុស្ស កោះហៅមន្ត្រីពាក់ព័ន្ធទាំងអស់មកសួរនាំ និងបើកការស្រាវជ្រាវជាបន្ទាន់ហើយ។
ដោយសាររឿងរ៉ាវនេះពាក់ព័ន្ធនឹងបទល្មើស.ឧ.ក្រិដ្ឋលើ.អ.នី.តិជ.ន និងអំពើពុករលួយ គ្រួសារជនរងគ្រោះបានអំពាវនាវយ៉ាងទទូចដល់ ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងកិច្ចការនារី, អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងអង្គភាពប្រឆាំងអំពើពុករលួយ ACU មេត្តាចុះអន្តរាគមន៍ ស៊ើបអង្កេតដោយផ្ទាល់ ដើម្បីស្វែងរកយុត្តិធម៌ជូន.កុ.មា.រី.រងគ្រោះ និងផ្តន្ទាទោសជនល្មើសព្រមទាំងមន្ត្រីពុករលួយទៅតាមច្បាប់ជាធរមាន៕
អត្ថបទ និងរូបភាព៖ ម្ចាស់ជំរុំ អក្សរ ន៚


Post a Comment