
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងប្រឈមការរុះរើផ្ទះសរុបចំនួន ២៣គ្រួសារ ដោយសារការបាក់ស្រុតដីច្រាំងទន្លេ ស្ថិតនៅបរិវេណវិទ្យាល័យ ហេង សំរិន ឫស្សីស្រុក ស្រុកស្រីសន្ធរ។
* អំណោយឧបត្ថម្ភក្នុង ១គ្រួសារ ទទួលបាន៖
* អង្ករ ២៥គីឡូក្រាម
* មី ១កេស
* ត្រីខ ១កេស
* ទឹកត្រី ១យួរ
* ទឹកស៊ីអ៊ីវ ១យួរ
* ឃីត ១កញ្ចប់
* ទឹកសុទ្ធ ១កេស
* តង់ ១
* ថវិកា ៤០ម៉ឺនរៀល
ការឧបត្ថម្ភបន្ថែម៖ រដ្ឋបាលឃុំទាំង៤ រួមមាន ឃុំមានជ័យ ឃុំព្រែកពោធិ៍ ឃុំឫស្សីស្រុក និងឃុំកោះអណ្តែត ដោយក្នុងមួយឃុំទទួលបានថវិកា ៥០ម៉ឺនរៀល។






إرسال تعليق