
ខេត្តកណ្តាល៖ យោងតាមស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋានបានបង្ហាញឱ្យឃើញពីភាពខ្វះខាតក្នុងការថែទាំ និងការបោះបង់ចោលសម្ភារៈទ្រព្យសម្បត្តិរបស់រដ្ឋ ដែលគេស្គាល់ថាជាម៉ាស៊ីនបូមទឹក និងឧបករណ៍ផ្សេងៗទៀត ដែលស្ថិតនៅតាមតំបន់ទឹក ក្នុងនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋ និងមហាជនបានលើកឡើងថា ទ្រព្យសម្បត្តិ និង សម្ភារៈទាំងនោះគឺជាកម្លាំងញើសឈាមរបស់រដ្ឋ ក៏ដូចជារបស់ប្រជាពលរដ្ឋទាំងមូល ដែលត្រូវទទួលបានការថែទាំ និងការពារយ៉ាងតឹងរឹង។
ប៉ុន្តែផ្ទុយទៅវិញ សម្ភារៈបូមទឹកទាំងនេះត្រូវបានទុកចោលឱ្យខូចខាតទ្រុឌទ្រោម និងគ្មានអ្នកមើលថែទាំ ដែលធ្វើឱ្យបាត់បង់ប្រយោជន៍សាធារណៈ និងខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។
ទាក់ទងនឹងករណីខាងលើនេះ មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមធ្វើការអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ជាពិសេសលោក យី យ៉េន អភិបាលស្រុក សូមមេត្តាចុះពិនិត្យ និងចាត់វិធានការស៊ើបអង្គេតព្រមទាំងទប់ស្កាត់ជាបន្ទាន់ ដើម្បីរក្សាការពារ និងជួសជុលសម្ភារៈទ្រព្យសម្បត្តិរដ្ឋទាំងនេះ ទុកជាប្រយោជន៍បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងសង្គមជាតិយើងវិញ មុនពេលដែលវាត្រូវខូចខាតបាត់បង់ទាំងស្រុង៕
អត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ន៚

إرسال تعليق