
ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុក និងសហគមន៍នេសាទវិហារធំ ក្រោមការសម្របសម្រួលផ្ទាល់ពី ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណី។
កិច្ចប្រតិបត្តិការចុះបង្ក្រាបរួមមាន៖
ករណីទី១៖ ចុះទប់ស្កាត់ និងបង្ក្រាបនៅចំណុច រោងដំរី ឃុំវិហារធំ ស្រុកកំពង់សៀម ដោយបានរុះរើ និងបំផ្លាញចោលវត្ថុតាងរួមមាន៖
* ស្បៃមុងចំនួន ៨មាត់
* របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ
* បង្គោលចម្រឹង ១២០ដើម
* ព្រមទាំងបានចាក់លែងកូនត្រីចម្រុះចំនួន ១៦គីឡូក្រាម ចូលទៅក្នុងធម្មជាតិវិញ។
ករណីទី២៖ ចុះទប់ស្កាត់ និងបង្ក្រាបនៅចំណុច បឹងអញ្ចាញ ឃុំវិហារធំ ស្រុកកំពង់សៀម ដោយបានរុះរើ និងបំផ្លាញចោលវត្ថុតាងរួមមាន៖
* ស្បៃមុងចំនួន ១៣មាត់
* របាំងស្បៃមុងប្រវែង ៣៩០ម៉ែត្រ
* បង្គោលចម្រឹង ២៦០ដើម
* ព្រមទាំងបានចាក់លែងកូនត្រីចម្រុះចំនួន ៣០គីឡូក្រាម ចូលទៅក្នុងធម្មជាតិវិញ។
គួរបញ្ជាក់ផងដែរថា មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសតាមដងទន្លេ បឹង ព្រែក នៅតាមបណ្តាស្រុកនានា ក្នុងខេត្ត ព្រមទាំងបន្តចុះផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជានេសាទ ឱ្យឈប់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលបំផ្លាញដល់វារីសាស្ត្រ និងធនធានជលផលក្នុងតំបន់៕



Post a Comment