
រាជធានីភ្នំពេញ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ខូវ គួង អគ្គនាយករងទទួលបន្ទុករួម នៃអគ្គនាយកដ្ឋានជលផល ព្រមទាំងសហការី បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ព្រមទាំងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ប្រគល់ជូនកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសជលផល ដែលកំពុងប្រចាំការការពារនៅកន្លែងអភិរក្សជលផលជ្រោយស្តី ខេត្តពោធិ៍សាត់ និងកំពង់ភ្លុក ខេត្តសៀមរាប។
វត្ថុអំណោយ និងសម្ភារឧបត្ថម្ភដែលបាននាំយកទៅប្រគល់ជូននាឱកាសនោះ រួមមាន៖
* ថវិកា៖ ៦ ០០០ ០០០ រៀល
* ប្រេងម៉ាស៊ូត៖ ៦០០ លីត្រ
* អង្ករ៖ ៨ បាវ
* សាច់ជ្រូក៖ ៣៥ គីឡូក្រាម
* បន្លែចម្រុះ៖ ១២០ គីឡូក្រាម
ការចុះជួបសំណេះសំណាក និងឧបត្ថម្ភស្បៀងអាហារ ក៏ដូចជាសម្ភារបម្រើការងារនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្នុងការលើកទឹកចិត្ត និងបង្កើនលក្ខខណ្ឌការងារដល់កងកម្លាំងអន្តរាគមន៍ ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដើម្បីការពារធនធានជលផលនៅតាមតំបន់អភិរក្សសំខាន់ៗ៕






Post a Comment