
ខេត្តកំពង់ចាម៖ ក្នុងនាមជាប្រជាពលរដ្ឋរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ប្រជាជនទូទាំងខេត្តកំពង់ចាម សម្ដែងនូវមោទនភាព និងចាត់ទុកថាជា «ភ័ព្វសំណាងដ៏ធំធេង» ដែលខេត្តរបស់ខ្លួនមានថ្នាក់ដឹកនាំដ៏ល្អប្រពៃ គឺ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។
ការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា កន្លងមក មិនដែលធ្វើឱ្យប្រជាពលរដ្ឋមានអារម្មណ៍ភ័យខ្លាច ឬមានគម្លាតពីអំណាចនោះឡើយ។ ផ្ទុយទៅវិញ ឯកឧត្តមជានិច្ចកាលតែងតែយកចិត្តទុកដាក់ ចុះមូលដ្ឋានជាប់ជាប្រចាំ និងប្រកបដោយភាពកក់ក្តៅ ដែលធ្វើឱ្យប្រជាជនទូទាំងខេត្តផ្ដួចផ្ដុំចិត្តគោរព ស្រឡាញ់ និងផ្ដល់តម្លៃយ៉ាងជ្រាលជ្រៅដល់រូបលោក។
កាយវិការ និងការអនុវត្តតួនាទីដោយស្មោះស្ម័គ្របម្រើជាតិ និងប្រជាជនដោយគ្មានការគំរាមកំហែងអំណាចនេះហើយ គឺជាគំរូដ៏ភ្លឺស្វាងនៃមេដឹកនាំបម្រើប្រជាជនដោយស្មោះត្រង់ ដែលធ្វើឱ្យខេត្តកំពង់ចាមបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនជាលំដាប់ក្រោមម្លប់នៃការដឹកនាំដ៏ត្រឹមត្រូវនេះ៕

Post a Comment