គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម វេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានធ្វើការបកស្រាយបំភ្លីថាខ្លួនពុំមានការពាក់ព័ន្ធជាមួយ ក្រុមហ៊ុនបញ្ជូនពលករ «ហ្វាទីណា FATINA» និងមិនបានបោកប្រាស់លុយប្រជាពលរដ្ឋដែលជាពលករនោះទេ!​

    ឯកឧត្តម វេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានធ្វើការបកស្រាយបំភ្លីថាខ្លួនពុំមានការពាក់ព័ន្ធជាមួយ ក្រុមហ៊ុនបញ្ជូនពលករ «ហ្វាទីណា FATINA» និងមិនបានបោកប្រាស់លុយប្រជាពលរដ្ឋដែលជាពលករនោះទេ!

    នេះបើយោងតាមការបញ្ជាក់ឲ្យដឹង នៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៦ ពីមេធាវី ការពារដោយអាណត្តិ របស់ ឯកឧត្តម វេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អតីតអនុរដ្ឋលេខាធិការ ក្រសួងការងារ និង បច្ចុប្បន្ន មានតួនាទីជា អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា។

    ការបំភ្លឺបកស្រាយនេះ ធ្វើឡើង បន្ទាប់ពីអង្គភាព គេហទំព័រ កងមាស ញូស៍ ធ្វើការចុះផ្សាយដែលយោងតាមប្រភពព័ត៌មានពីជនរងគ្រោះលើកឡើងថា៖

    «ឯកឧត្តម វេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល រូបនេះ ឃុបឃិត ជាមួយ ភរិយារបស់ខ្លួន ឈ្មោះ ស្វាយ សុគន្ធណារី

    នាយិការ ក្រុមហ៊ុនហ្វាទីណា FATINA ដែលបានឆបោកលុយ ពីប្រជាពលរដ្ឋជាច្រើននាក់ ដែលជាពលករ»។

    មេធាវី ការពារក្តី ឲ្យឯកឧត្តម វេជ្ជបណ្ឌិត ម៉ានតើរ៉មីហ្សី បានបញ្ជាក់ថា កូនក្តីរបស់ខ្លួន មិនបានពាក់ព័ន្ធជាមួយក្រុមហ៊ុនហ្វាទីណានេះនោះទេ! ពីព្រោះ កូនក្តីរបស់ខ្លួន បានលាលែង ឈប់ពីក្រុមហ៊ុនតាំងតែពីឆ្នាំ២០២៣មកម្លេះ ហើយកូនក្តីរបស់ខ្លួនបានប្រគល់សិទ្ធឲ្យទៅ ស្វាយ សុគន្ធណារី ដែលជាភរិយារបស់ខ្លួន និងស្នើឲ្យសារព័ត៌មាន កងមាសញូស៍ ធ្វើការកែតម្រូវអត្ថបទ ដើម្បីការពារភាពស្អាតស្អំកូនក្តីរបស់របស់ខ្លួន  ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

    ដូច្នេះហើយ ឯកឧត្តម វេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ពុំបានពាក់ព័ន្ធទៅក្នុងអំពើឆបោកខាងលើនេះនោះទេ។

    ករណីនេះប្រជាពលរដ្ឋ ជាជនរងគ្រោះ ដែលបានចាញ់បោក ក្រុមហ៊ុនហ្វាទីណា ដែលជាក្រុមហ៊ុនបញ្ជូនពលករ ឲ្យទៅធ្វើការនៅប្រទេសក្រៅ នៅតែស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ជូនពួកគាត់ ដើម្បីឲ្យពួកគាត់ទទួលបានប្រាក់សំណងត្រឡប់មកវិញ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚