អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនៅក្នុងឃុំបារាយណ៍

ក្នុងដំណើរអញ្ជើញចុះបំពេញបេសកកម្ម ចំនួន៤ កម្មវិធី នៅស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី៣០ ខែឧសភា នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
បានឆ្លៀតបន្តដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនៅក្នុងឃុំបារាយណ៍
ដែលមួយរយៈចុងក្រោយនេះ ឃើញថា សមិទ្ធផលជាច្រើន បានរីកដុះដាលដូចផ្សិត ក្នុងនោះ រួមមាន: ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព វត្តអារាម ។ល។ ដែលជំរុញឲ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។
ទន្ទឹមនឹងភាពជោគជ័យ របស់រដ្ឋបាលឃុំបារាយណ៍ អភិបាលខេត្តកំពង់ចាម ឯកឧត្តម បានជំរុញឱ្យអាជ្ញាធរឃុំ បន្តការយកចិត្តទុក
ដាក់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ដើម្បើភាពសុខដុមរមនារបស់ប្រជាពលរដ្ឋយើង៕











No comments