គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីបំផុត ជនរងគ្រោះជាពលករ ដែលរងគ្រោះ ដោយសារក្រុមហ៊ុនហ្វាទីណា FATINA ត្រូវបានដោះស្រាយក្រោមការសម្របសម្រួល ពីក្រសួងការងារ

    ទីបំផុត ជនរងគ្រោះជាពលករ ដែលរងគ្រោះ ដោយសារក្រុមហ៊ុនហ្វាទីណា FATINA ត្រូវបានដោះស្រាយក្រោមការសម្របសម្រួល ពីក្រសួងការងារ

    រាជធានីភ្នំពេញ៖ បន្ទាប់ពីអង្គភាពសារព័ត៌មាន កងមាស ញូស៍ ទទួលបានការពឹងពាក់ឲ្យជួយ ពីសំណាក់ជនរងគ្រោះ ដែលជាជាពលករ និងបានធ្វើចុះផ្សាយ
    អំពីទង្វើឆបោក របស់ក្រុមហ៊ុន «ហ្វាទីណា FATINA» ដែលជាក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅប្រទេសក្រៅ!!
    ពេលនេះនា រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋកម្ពុជា ដែលជាពលករទាំងអស់នោះ
    កំពុងត្រូវបានដោះស្រាយ ក្រោមការយកចិត្តទុកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    តាមការបញ្ជាក់ឲ្យដឹងពីជនរងគ្រោះបានឲ្យសារព័ត៌មានយើងដឹង នាល្ងាចថ្ងៃទី២៩ ឧសភា នេះថា៖
    «ពួកខ្លួនទាំងអស់គ្នាកំពុងទទួលបានដំណោះស្រាយហើយ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ ពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយក្រុមហ៊ុនហ្វាទីណា FATINA បានចាត់តំណាងឲ្យចូលខ្លួនដោះស្រាយ និង បានព្រមព្រៀងថាប្រគល់ប្រាក់គ្រប់ចំនួន ឲ្យមកពួកខ្លួន ដែលជាជនរងគ្រោះគ្រប់ៗគ្នាវិញ។

    ប្រជាពលរដ្ឋដែលជាជនរងគ្រោះ ទាំងនោះបានបន្តថា៖
    «ភាគីក្រុមហ៊ុន សន្យាថាសង់ប្រាក់វិញ និងធ្វើការប្រគល់ប្រាក់ឲ្យពួកខ្លួនដែលជាពលករ ចំនួនហាសិបភាគរយមុន (៥០%) នៃចំនួនទឹកប្រាក់ដែលក្រុមហ៊ុនធ្លាប់បានឆបោក!!
    ហើយទឹកប្រាក់ចំនួន ៥០ភាគរយ នេះ គឺភាគីខាងក្រុមហ៊ុននិងសម្រេចប្រគល់ឲ្យនៅសប្តាហ៍ទី១ ក្នុងខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះតែម្តង!!

    ចំណែកឯទឹកប្រាក់នៅសេសសល់ចំនួន ៥០ភាគរយទៀត គឺភាគីក្រុមហ៊ុន និងសន្យាថា ប្រគល់ឲ្យគ្រប់ចំនួននៅសប្តាហ៍ទី៤ ក្នុងខែមិថុនា ឆ្នាំ២០២៦ ដើម្បីបញ្ចប់រឿង។

    យ៉ាងណាទោះបីជាមានកិច្ចព្រមព្រៀង យ៉ាងរឹងមាំ ដែលចេញដោយក្រសួងការងារ ក៏ជនរងគ្រោះដែលជាពលករទាំងអស់នោះ
    នៅតែបន្តសំដែងនូវក្តីបារម្ភជាខ្លាំង ដោយសារហេតុផល នៅក្នុងអំណត់ហេតុបានតម្រូវឱ្យ ប្រជាពលរដ្ឋដែលជាជនរងគ្រោះ ដកពាក្យបណ្តឹងចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងធ្វើការលុបព័ត៌មានចេញពីបណ្តាញផ្សព្វផ្សាយទាំងអស់ និងហាមដាច់ខាតមិនឲ្យជនរងគ្រោះបន្តផុសព័ត៌មានថ្មីទៀតនោះទេ។

    សូមបញ្ជាក់ជូនដែរថា៖ ក្រុមហ៊ុនហ្វាទីណា FATINA គឺជាក្រុមហ៊ុនមួយ ទទួលបង្រៀននិងបញ្ជូនពលករទៅធ្វើការនៅប្រទេសក្រៅ ដែលមានឈ្មោះ ស្វាយ សុគន្ធណារី ជាអគ្គនាយិការក្រុមហ៊ុន
    ហើយស្វាយ សុគន្ធណារី បានតម្រូវឱ្យប្រជាពលរដ្ឋក្នុងម្នាក់ៗធ្វើការបង់ប្រាក់ចាប់ពី ៥ពាន់៥ រយដុល្លារ (5500$)
    និង ៣ ពាន់ ៥ រយដុល្លារ (3500) តាមវគ្គនីមួយៗ ដើម្បីជាថ្នូររត់ការឯកសារ ឲ្យមានឈ្មោះទៅបម្រើការងារនៅឯប្រទេសប៉ូឡូញ។

    បន្ទាប់មកក្រុមហ៊ុនហ្វាទីណា ដែលមានឈ្មោះ ស្វាយ សុគន្ធណារី ជាអគ្គនាយិការ រូបនេះ ក៏បានប្រមូលលុយពីប្រជាពលរដ្ឋ ដែលជាអ្នកចុះឈ្មោះទាំងអស់នោះ បានតាមដែលចិត្តចង់បាន រួចហើយក៏ ស្វាយ សុគន្ធណារី បានបិទទ្វារក្រុមហ៊ុនវិចលុយរត់គេចខ្លួនបាត់ស្រមោល សូម្បីតែដានជើងក៏រកមិនឃើញ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚