គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោក អឿន សុធាលី អភិបាលរង ស្រុកកងមាស កំពុងបើកដៃឲ្យគ្រឿងចក្រកាយដីបឹង និង ព្យាយាមលាក់បាំង ខណៈប្រជាពលរដ្ឋទាមទារឲ្យបង្ហាញការពិត

    ខេត្តកំពង់ចាម៖ គ្រឿងចក្រនិងរថយន្តកែឆ្នៃ ជាច្រើនគ្រឿង បានកំពុងធ្វើសកម្មភាពជីកកាយដីបឹង (បឹងតូច) យកអាចម៍ដី លក់យ៉ាងអាណាធិបតេយ្យ ស្ថិតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

    ករណីនេះប្រជាពលរដ្ឋនិយាយថា៖ អាជ្ញាធរស្រុកកងមាស និងមន្ត្រីមូលដ្ឋាន ឃុបខិតគ្នា កុហកប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋផ្តិតមេដៃស្តាបឹងយកទឹកប្រើប្រាស់!

    ប៉ុន្តែផ្ទុយទៅវិញបែររួមគំនិតគ្នាជាមួយក្រុមគ្រឿងចក្រ និងបានបើកដៃឲ្យឈ្មួញយកគ្រឿងចក្រ លួចជីកកាយដីបឹងយកលក់តាមទំនើងចិត្ត ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។

    ប្រជាពលរដ្ឋបានបន្តទៀតថា៖ គ្រឿងចក្រនេះកំពុងជីកកាយដីបឹង អាចជាបន្តកាយផ្តាច់ទាំងផ្លូវសាធារណៈ និងកំពុងធ្វើឱ្យតំបន់នេះ ប្រឈមការបាក់ស្រុត នៅថ្ងៃខាងមុខជាក់ជាមិនខាន!! ចំណែកឯអាជ្ញាធរ មិនគិតពីបញ្ហាទាំងនេះនោះទេ គឺមានតែគំរាមប្រជាពលរដ្ឋមិនឲ្យប្រជាពលរដ្ឋធ្វើការតវ៉ា។

    ទាក់ទិនទៅនិងបញ្ហានេះ អភិបាលរង ស្រុកកងមាស លោក អឿន សុធាលី កាលពីថ្ងៃទី៣០ឧសភា បានបំភ្លឺជាមួយអ្នកសារព័ត៌មានថា៖ គ្រឿងចក្រកាយដីបឹង នេះ គឺមាន លិខិតអនុញ្ញាត ពី រដ្ឋបាលខេត្តកំពង់ចាម និងមានច្បាប់អនុញ្ញាតត្រឹមត្រូវពីស្ថាប័នជំនាញពាក់ព័ន្ធ និងបានបង់លុយពន្ធចូលរដ្ឋ!! ខណៈលោក មេឃុំ អង្គបាន បានបញ្ជាក់ប្រាប់សារព័ត៌មានថា គ្រឿងចក្រកាយដីបឹងនេះ គ្មានច្បាប់ អនុញ្ញាតចេញពីរដ្ឋបាលខេត្ត នោះទេ (ពោលគឺលោកមេឃុំអត់ដឹង)។

    ការលើកឡើងពីសំណាក់លោក អឿន សុធាលី អភិបាលរង ស្រុកកងមាស រូបនេះ វាហាក់កំពុងតែដើរផ្ទុយពីផ្លូវច្បាប់ទាំងស្រុង និងហាក់ដូចជាកំពុងចូលរួមឃុបឃិតយ៉ាងសកម្មជាមួយឈ្មួញទុច្ចរិត ដោយព្យាយាមបិទបាំងការពិត!! ព្រោះការបំភ្លឺជាមួយអ្នកសារព័ត៌មាន លោក អឿន សុធាលី បាននិយាយថាមានច្បាប់អនុញ្ញាតត្រឹមត្រូវ! ប៉ុន្តែលោក អឿន សុធាលី រូបនេះ មិនហ៊ានបង្ហាញលិខិតអនុញ្ញាតជាសាធារណៈមកកាន់អ្នកសារព័ត៌មាន ឬ បង្ហាញឲ្យប្រជាពលរដ្ឋបានដឹងបានឃើញនោះទេ!! ជាពិសេស លោក អឿន សុធាលី និងម្ចាស់គ្រឿងចក្រ មិនហ៊ានបិទបង្ហាញជាសាធារណៈ អំពីគម្រោងស្តារបឹង ដើម្បីបើកបង្ហាញជាសាធារណៈអំពីគម្រោង ឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសបានដឹង!!

    ប្រជាពលរដ្ឋបន្ថែមបន្តទៀតថា៖ ការមិនហ៊ានបង្ហាញច្បាប់ ជាសាធារណៈ ស្មើរនឹងអំពើបិទបាំង ឃុបឃិតគ្នាជាមួយឈ្មួញទុច្ចរិត ដើម្បីប្រព្រឹត្តអំពើពុករលួយជីកដីបឹងរបស់រដ្ឋ យកអាចម៍ដីលក់យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន។

    ករណីខាងលើនេះប្រជាពលរដ្ឋជាច្រើននៅតែបន្តទាមទារឲ្យរដ្ឋបាលខេត្តកំពង់ចាម រួមទាំង មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម ចាត់មន្ត្រីជំនាញចុះអន្តរាគមន៍ទប់ស្កាត់បញ្ហានេះជាបន្ទាន់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚