ប្រជាពលរដ្ឋជាច្រើន សំដែងការ ព្រួយបារម្ភជាខ្លាំង អំពីគ្រឿងជាច្រើន ធ្វើសកម្មភាពសម្រុកជីកកាយដី ស្ទឹងបឹងត្នោត ទោះមានការទទូចស្នើសុំឲ្យ អាជ្ញាធរជួយអន្តរាគមន៍ទប់ស្កាត់ ប៉ុន្តែអាជ្ញាធរ ទាំងអស់នោះ បែរជាធ្វើព្រងើយកន្តើយ គ្មានខ្វល់ពីសុខទុកពលរដ្ឋ

ប្រជាពលរដ្ឋជាច្រើន សំដែងការ ព្រួយបារម្ភជាខ្លាំង អំពីគ្រឿងជាច្រើន ធ្វើសកម្មភាពសម្រុកជីកកាយដី ស្ទឹងបឹងត្នោត ទោះមានការទទូចស្នើសុំឲ្យ អាជ្ញាធរជួយអន្តរាគមន៍ទប់ស្កាត់ ប៉ុន្តែអាជ្ញាធរ ទាំងអស់នោះ បែរជាធ្វើព្រងើយកន្តើយ គ្មានខ្វល់ពីសុខទុកពលរដ្ឋ
រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មាន នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ
ប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ
បានសំដែងការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីឃើញសកម្មភាពគ្រឿងចក្រជាច្រើន កំពុងតែជីកកាយយកអាចម៍ដី ចេញពីស្ទឹងព្រែកត្នោត ត្រង់ចំណុចមុខ វត្តរតនៈតេជៈកំពង់ក្តុល។
ប្រភពព័ត៌មានបានបន្តឲ្យទៀតថា៖ សកម្មភាពកាយនេះគឺកាយអស់រយៈពេល មួយសប្ដាហ៍ទៅហើយ គិតជាចំនួនអាច៍ដី ដែលបានកាយយក មានចំនួនរាប់ពាន់ឡានឯណោះ!!
ហើយកាលពីឆ្នាំមុន ឃើញមានក្រុមហ៊ុនចិនបានចុះមកកាយ ហើយការជីកកាយនោះ គឺគេនិយាយថាជាគម្រោងស្តារបាតស្ទឹង!!
ហើយគម្រោង ស្តារបាតស្ទឹងនេះ គឺ ស្តារតែខ្សាច់ ដែលដុះដុំៗក្នុងបាតស្ទឹងតែប៉ុណ្ណោះ
ប៉ុន្តែសកម្មភាពលើកនេះ គឺកំពុងកាយយកអាចម៍ដី ប៉ះពាល់ដល់ចំណីស្ទឹង ជាហេតុបណ្តាលឲ្យប៉ះពាល់ដល់បរិស្ថាន ប្រឈមការបាក់ស្រុតដល់ដីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ អាចកើតជាគ្រោះធម្មជាតិនាពេលខាងមុខជាយថាហេតុជាក់ជាមិនខាន។
ប្រជាពលរដ្ឋបន្តបន្ថែមប្រាប់សារព័ត៌មានយើងទៀតថា៖ «ខ្លួនបានធ្វើការស្នើសុំទៅកាន់អាជ្ញាធរ ពាក់ព័ន្ធដើម្បីឲ្យធ្វើការទប់ស្កាត់ ប៉ុន្តែអាជ្ញាធរទាំងអស់នោះ បែរជាធ្វើព្រងើយកន្តើយ មិនខ្វល់ពីសុខទុក្ខពលរដ្ឋទាល់តែសោះ»។
ជុំវិញបញ្ហានេះ ក្រុមការងារសារព័ត៌មានយើង បានព្យាយាមទំនាក់ទំនងទៅកាន់លោក សៅ ព្រហ្ម ចៅសង្កាត់សាក់សំពៅ ជាច្រើនដង ប៉ុន្តែទូរស័ព្ទខលចូលចុចបិទ និងជាប់រវល់រហូត ខលមិនចូលទាល់តែសោះ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពាវនាវយ៉ាងទទូចដល់ លោកស្រី គឹម ញឹម អភិបាលខណ្ឌដង្កោ ជួយដឹកកម្លាំងជំនាញចុះអន្តរាគមន៍ទប់ស្កាត់ជាបន្ទាន់ចំពោះបញ្ហានេះផង៕
អត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ន៚👇











No comments