គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ក្រសួងការងារកម្ពុជា ជួយរកដំណោះស្រាយ ជូនពលករ ដែលចាញ់បោកក្រុមហ៊ុនហ្វាទីណា ប៉ុន្តែមិនបានបង្ហាញអំពីនីតិវិធីច្បាប់ ចំពោះម្ចាស់ក្រុមហ៊ុន

    Update៖ ប្រជាពលរដ្ឋកម្ពុជា ជាពលកររងគ្រោះ ប្រមាណជា ៦នាក់ ដែលខំតស៊ូពុះពារគ្រប់មធ្យោបាយ តាំងតែពីឆ្នាំ២០២៤ ដើម្បីស្វែងរកយុត្តិធម៌ រហូតទទួលបានការគាំពារពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា ក្នុងការស្វែងរកយុត្តិធម៌និងផ្តល់ដំណោះស្រាយជូនពួកគាត់ ដើម្បីទទួលបានប្រាក់សំណងពីភាគីតំណាងឲ្យក្រុមហ៊ុន ហ្វាទីណា FATINA។

    យោងតាមរបាយការណ៍កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា ជាពលកររងគ្រោះ ចំនួន៦នាក់ និងទទួលបានប្រាក់សំណងត្រឡប់មកវិញ គ្រប់ៗគ្នា ក្នុងខែមិថុនា ឆ្នាំ២០២៦នេះ។

    ប្រាក់សំណងទាំងអស់ ដែលជនរងគ្រោះទទួលបាន ត្រឡប់មកវិញ គឺ ជាប្រាក់ដែលភាគី តំណាងក្រុមហ៊ុន ហ្វាទីណា FATINA ជាអ្នកចេញសងទាំងស្រុង!
    ហើយប្រាក់សំណងត្រូវសងទាំងអស់នោះ ត្រូវធ្វើការទូទាត់សងជូនពលករ ចំនួនជាពីរដំណាក់កាល ដោយដំណាក់កាលដំបូងត្រូវទូទាត់ នៅក្នុងសប្តាហ៍ទី១ខែមិថុនា ចំនួនហាសិបភាគរយមុន, និងដំណាក់កាលទីពីរ ត្រូវទូទាត់សងនៅសប្តាហ៍ទី៤ ក្នុងខែមិថុនាឆ្នាំ២០២៦នេះ ចំនួនហាសិបភាគរយបន្ថែមទៀតដើម្បីបញ្ចប់រឿង។ ហើយក្នុងអំឡុងមុនសប្ដាហ៍ទីមួយ ដើម្បីទទួលបានប្រាក់សំណងត្រឡប់មកវិញ ពលករ ដែលជាជនរងគ្រោះទាំងអស់ ត្រូវធ្វើការលុបព័ត៌មានទាំងអស់ចេញពី បណ្តាញទំនាក់ទំនងសង្គម និងតាមបណ្តាញសារព័ត៌មាននានា និងតម្រូវឱ្យជនរងគ្រោះទាំងអស់ដកពាក្យបណ្តឹងចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានប្តឹងលោកជំទាវ ស្វាយ សុគន្ធណារី ប្រធានក្រុមហ៊ុនហ្វាទីណា ពីបទ ឆបោកប្រាក់ចំនួន៧០០០ដុល្លារ។

    យោងតាមការដឹងពីប្រជាពលរដ្ឋកម្ពុជា ដែលជាពលករ រងគ្រោះក៏បានប្រាប់ឲ្យសារព័តមានយើងដឹងបន្ថែមទៀតនាថ្ងៃទី០៩ ខែមិថុនា ២០២៦នេះ ថា ពួកខ្លួនទាំងអស់ កំពុងទទួលបានប្រាក់សំណងចំនួនហាសិបភាគរយ គ្រប់ៗគ្នាហើយ ក្នុងសប្តាហ៍ទី១ ពីតំណាងភាគីក្រុមហ៊ុន ដូចដែលមានអំណត់ក្នុងកិច្ចព្រមព្រៀង ដែលចេញដោយក្រសួងការងារ។

    យ៉ាងណាបើទោះបីជាមានដំណោះស្រាយជូនជនរងគ្រោះ ដែលរងគ្រោះដោយសាលាបង្រៀន ហ្វាទីណា FATINA ក៏ពិតមែន ប៉ុន្តែក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា គួរណាស់មានវិធានការអនុវត្តច្បាប់បន្ថែមឲ្យបានតឹងរ៉ឹងបំផុត ចំពោះម្ចាស់ក្រុមហ៊ុនហ្វាទីណា ដែលជាក្រុមហ៊ុនបញ្ជូនពលករខុសច្បាប់មួយនេះ និងធ្វើការស្រាវជ្រាវឲ្យបានស៊ីជម្រៅបំផុត ដើម្បីស្វែងរកបុគ្គលនិងភាគីពាក់ព័ន្ធជាច្រើនទៀត ដែលបានចូលរួមគំនិតក្នុងការបង្កើតក្រុមហ៊ុនហ្វាទីណា ដើម្បីបោកប្រាស់ទំនុកចិត្តពលរដ្ឋ និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់កិត្តិយសមុខមាត់ប្រទេសជាតិទាំងមូលផងដែរ។

    សូមរំលឹកថា៖ ក្រុមហ៊ុនហ្វាទីណា FATINA គឺជាសាលាបង្រៀនបញ្ជូនពលករឲ្យទៅធ្វើការនៅប្រទេសក្រៅ ដែលមានទីតាំងស្ថិតសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានអ្នកស្រី ស្វាយ សុគន្ធណារី ជាអគ្គនាយិការ បច្ចុប្បន្នកំពុងសម្ងំលាក់ខ្លួន។

    ហើយក្រុមហ៊ុនហ្វាទីណា នេះ បានប្រើយុទ្ធសាស្ត្របង្កើតគោលការណ៍ផ្ទុយពីផ្លូវច្បាប់ ដោយតម្រូវឱ្យពលរដ្ឋដែលទៅចុះឈ្មោះទៅធ្វើការនៅប្រទេសក្រៅ ឲ្យបង់លុយចូលក្រុមហ៊ុន ដោយក្នុងសិស្សម្នាក់ៗ បង់ចាប់ពី ៣៥០០ដុល្លារ និង ៥៥០០ដុល្លារ, ដោយក្រុមហ៊ុនសន្យាថា នៅពេលបង់ប្រាក់ ក្រុមហ៊ុននិងរៀបចំឈ្មោះទាំងអស់ ឲ្យបានទៅធ្វើការនៅប្រទេសក្រៅ គឺប្រទេសប៉ូឡូញ។

    ក្រោយពីពលករ ចុះឈ្មោះនិងបង់ប្រាក់ តាមដំណាក់កាល ដែលតម្រូវដោយក្រុមហ៊ុន ស្រាប់តែបានមួយរយៈក្រោយមកទើបដឹងថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនខុសច្បាប់ និងមានកាសែតដែលមានមូលដ្ឋាននៅក្រៅប្រទេស ធ្វើការចុះផ្សាយ ល្បីព្រោងព្រាតពាក់ព័ន្ធ ករណីក្រុមហ៊ុនហ្វាទីណា ធ្វើការលក់ពលករឲ្យទៅក្រុមហ៊ុនដែលជាដៃគូសហការនៅឯប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

    បន្ទាប់ពីដឹងដំណឹងពីកាសែតក្រៅស្រុក ចុះផ្សាយថាក្រុមហ៊ុន ហ្វាទីណា គឺក្រុមហ៊ុនខុសច្បាប់ ស្រាប់តែពលករទាំងអស់នោះ ម្នាក់ៗភ្ញាក់ខ្លួនដូចត្រូវគេជះទឹក១ប៉ោតចំកណ្តាលមុខ និងបាននាំគ្នាឆ្លេឆ្លាសួរនាំ ទៅខាងក្រុមហ៊ុន ស្រាប់តែឃើញក្រុមហ៊ុន នោះ បិទទ្វារបាត់ទៅហើយ ចំណែកលេខទូរស័ព្ទក៏ទំនាក់ទំនងមិនបាន ពោលគឺ លុយក៏អស់ ការងារក្រៅប្រទេសក៏អត់បានទៅ ជំពាក់បំណុលធនាគារថែមទៀត។

    ប្រជាពលរដ្ឋជាពលកររងគ្រោះ អស់មធ្យោបាយ គ្មានទីនៃពន្លឺយុត្តិធម៌តាំងពីឆ្នាំ២០២៤មកម្លេះ ទើបរហូតមកដល់ពាក់កណ្តាលឆ្នាំ២០២៦នេះ ជនរងគ្រោះក៏ទំនាក់ទំនងស្កាត់ជួបពឹងអង្គភាពសារព័ត៌មាន កងមាស ញូស៍ ឲ្យជួយចុះផ្សាយ ដើម្បីជូនដឹងដល់ក្រសួងពាក់ព័ន្ធ ដើម្បីជួយរកយុត្តិធម៌ឲ្យពួកខ្លួន។

    បន្ទាប់ពីសារព័ត៌មាន កងមាស ញូស៍ ចុះផ្សាយព័ត៌មាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតរហូតឈានដល់មានជំនួបរវាងជនរងគ្រោះ និង តំណាងភាគីក្រុមហ៊ុន តាមរយៈក្រសួងការងារ និងរហូតមានដំណោះស្រាយ ជូនជនរងគ្រោះ ឲ្យជនរងគ្រោះទទួលបានប្រាក់សំណងត្រឡប់មកវិញ! ប៉ុន្តែយ៉ាងណាករណីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះកម្ពុជា មិនបានបង្ហាញអំពីការអនុវត្តនីតិវិធីច្បាប់ចំពោះម្ចាស់ក្រុមហ៊ុន ហ្វាទីណា ដែលមានអ្នកស្រី ស្វាយ សុគន្ធណារី ជាអគ្គនាយិការ ដែលកំពុងសម្ងំលាក់ខ្លួន និងបក្ខពួកផ្សេងទៀតនោះទេ៕

    អត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ន៚

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚