គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មន្ទីរព័ត៌មានខេត្តកំពង់ចាម បើកកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មានសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២

    កំពង់ចាម៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News) ជំហានទី២» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និង ឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ចាមជាច្រើននាក់។

    កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងការតាមដាន គ្រប់គ្រងសភាពការណ៍ព័ត៌មានសាធារណមតិ និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលអាចបង្កឱ្យមានភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គម។ 

    ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីព័ត៌មានខេត្តកំពង់ចាម ក្តាប់រាល់ព័ត៌មាន និងប្រតិកម្មនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឆ្លើយតប និងផ្តល់ព័ត៌មានពិតបានទាន់ពេលវេលា និងបន្តផ្សព្វផ្សាយ និងអប់រំដល់សាធារណជនឱ្យយល់ដឹងពីផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ និងរបៀបផ្ទៀងផ្ទាត់ព័ត៌មានមុននឹងជឿ ឬចែករំលែក (Share)។ លើសពីនេះអ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់លើតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន ក្នុងការផ្សាយព័ត៌មានដែលប្រកបដោយតុល្យភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

    នាឱកាសនោះដែរ ឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ការងារព័ត៌មាន និងសាធារណមតិ គឺជាយន្តការស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងព័ត៌មានឌីជីថល ប្រមូលមតិយោបល់ និងផ្សព្វផ្សាយគោលនយោបាយនានាទៅកាន់ប្រជាពលរដ្ឋ។ យន្តការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងបង្កើនការជឿទុកចិត្តរបស់សាធារណជនមកលើរដ្ឋបាលសាធារណៈ។

    បើតាម លោកស្រី សម ផល្លា ប្រធាមន្ទីរព័ត៌មានខេត្តកំពង់ចាម បានឲ្យដឹងថា មន្ទីរព័ត៌មានបានធ្វើការសម្របសម្រួល ពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានបានចំនួន០៥ ករណី និងបានបញ្ជូនទៅក្រសួងព័ត៌មានចំនួន៣ករណី ដើម្បីធ្វើការអប់រំណែនាំ តម្រង់ទិសលើវិជ្ជាជីវៈ ក្រមសីសធម៌ ដោយឈរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាគោល។ ក្នុងរយះពេល ៥ខែ ឆ្នាំ២០២៦ មន្ទីរព័ត៌មានបានធ្វើការសម្របសម្រួល ពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានបានចំនួន០១ ករណី និងបានបញ្ជូនទៅក្រសួងព័ត៌មានចំនួន០២ករណី៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚