គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ជាការគប់គិតលាក់បាំង ដោយអាជ្ញាធរ ឬ យ៉ាងណា ខណៈទំនិញគេចពន្ធ ជាច្រើន ណែនណាន់ បែរជាមន្ត្រីឆ្លើយថាអត់ឃើញ

    ស្វាយរៀង៖ តាមសេចក្តីរាយការណ៍ និង ទិដ្ឋភាពជាក់ស្តែង ដែលសារព័ត៌មានយើងទទួលបាន បានឲ្យដឹងថា នៅត្រង់ក្នុងចំណុចផ្ទះល្វែង ពីរខ្នង ស្ថិតនៅដីឡូត៍ 7777 សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បានកំពុងលួចលាក់បង្កប់ទំនិញគេចពន្ធជាច្រើនប្រភេទ។

    ទីតាំងដែលបានលួចបង្កប់ទំនិញទាំងនោះ មានថៅកែ ជាជនជាតិវៀតណាម រួមទាំងកម្មករ ទាំងអស់ គឺសុទ្ធតែជាជនជាតិវៀតណាម និងបានធ្វើសកម្មភាព លួចដឹកជញ្ជូនទំនិញឆ្លងដែនចេញពីប្រទេសវៀតណាមចូលមកកម្ពុជា ទាំងយប់ទាំងថ្ងៃ ដោយគ្មានការរំខានដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន។

    ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ក្រុមការងាររបស់អ្នកសារព័ត៌មាន ក៏បានរាយការណ៍ផ្តល់ជាព័ត៌មានជូន លោក ទិត្យ សុផល ចៅសង្កាត់ព្រៃអង្គុញ នៃរដ្ឋបាលក្រុងបាវិត ដើម្បីចាត់វិធានការតបតាមផ្លូវច្បាប់។

    ចៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត លោក ទិត្យ សុផល បានថ្លែងប្រាប់ឲ្យសារព័តមានយើង ដឹងនៅព្រឹកថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៦ នេះថា «បន្ទាប់ពីលោកទទួលបានព័ត៌មាន ក្រុមការងារសង្កាត់ព្រៃអង្គុញ និងកម្លាំងមន្ត្រីនគរបាលពាក់ព័ន្ធ បានចុះទៅដល់ទីតាំងផ្ទះល្វែងត្រង់ចំណុចខាងលើ គឺ មន្ត្រីជំនាញរកមិនឃើញទំនិញដូចដែលសារព័ត៌មានផ្តល់ជូននោះទេ» ពោលគឺ ទទេស្អាត ឃើញតែសំបកផ្ទះ រកមិនឃើញទំនិញនោះទេ។

    ការលើកឡើងពីសំណាក់ចៅសង្កាត់គឺផ្ទុយពីរូបភាពសកម្មភាពជាក់ស្តែង ដែលបានបង្ហាញច្បាស់ថា ផ្ទះពីរល្វែងនោះ គឺកំពុងមានសកម្មភាពទំលាក់ទំនិញទាំងឡានៗ ដើម្បីស្តុកទំនិញទាំងអស់នោះដើម្បីបន្តចែកចាយទៅតាមទីផ្សារ! ប៉ុន្តែហេតុអ្វីលោក ទិត្យ សុផល ចៅសង្កាត់ព្រៃអង្គុញ បែរជាឆ្លើយថាអត់ឃើញទៅវិញ! តើករណីដ៏រសើបខ្នងមួយនេះ ជាការគប់គិតលាក់បាំង ដោយអាជ្ញាធរមូលដ្ឋាន ឬ យ៉ាងណា ខណៈទំនិញគេចពន្ធ ជាច្រើន ណែនណាន់ មើលឃើញជាក់ស្តែងនិងភ្នែកស្រស់ៗ បែរជាលោកមន្ត្រីឆ្លើយថាអត់ឃើញទៅវិញ។ ហើយការឆ្លើយរបស់លោកចៅសង្កាត់រូបនេះក៏ពុំបានបង្ហាញអំពីសកម្មភាពជាក់ស្តែងពីការចុះត្រួតពិនិត្យដោយមន្រ្តីជំនាញនោះទេ។

    ដើម្បីការពារសុខភាពសាធារណៈ និង ទប់ស្កាត់ ការនាំចូលនូវផលិតផលក្លែងក្លាយ គ្មានគុណភាព បាត់បង់ប្រាក់ចំណូលពន្ឋចូលជាតិ ប្រជាពលរដ្ឋនៅតែទាមទារ ឲ្យលោក ទិត្យ សុផល ចៅសង្កាត់ព្រៃអង្គុញ បង្ហាញពីសកម្មភាព ពីការចុះត្រួតពិនិត្យ ទីតាំងខាងលើដោយគ្មានលាក់លាម និងស្នើសុំទៅកាន់លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត និងស្នើដល់ប្រធាន កបប ខេត្តស្វាយរៀង ដឹកនាំមន្ត្រីជំនាញចុះស្រាវជ្រាវត្រួតពិនិត្យទប់ស្កាត់ទីតាំងខាងលើនេះផងទាន៕

    អត្ថបទ និងរូបភាព៖ អ៊ុង សាវុធ

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚