គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មន្ត្រីពេទ្យសត្វ កាក់ឃាត់រថយន្ត ដឹកគោក្របី ជំរិតទារលុយ ពីអាជីវករ យ៉ាងសកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

    ខេត្តកំពង់ចាម៖ ក្រុមមន្ត្រីពេទ្យសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ចាម ចំំណុះឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា

    ដែលល្បីថាចាក់ឬសគល់ឈរជើងយ៉ាងមាំ នៅចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម
    បានកំពុងធ្វើសកម្មភាព កាក់រថយន្តដឹកគោក្របី របស់ប្រជាពលរដ្ឋ ត្រង់ចំណុចមុខវត្តស្តៅលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីជំរិតយកលុយពីអាជីវករ។ នេះបើយោងតាមការលើឡើងពីអាជីវករ។

    ប្រភពព័ត៌មានពីអាជីវករបានឲ្យដឹងថា ក្រុមមន្ត្រីពេទ្យសត្វទាំងនេះ ជិះរថយន្ត Ford ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ៖ 2BJ-9995 បើកចល័តគ្រប់កន្លែង ក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកកងមាស ដើម្បីកាក់ឃាត់រថយន្តដឹកគោក្របីរបស់ប្រជាពលរដ្ឋ ដែលជាអាជីវករ និងបានជំរិតទារលុយ ពីម្ចាស់គោក្របី ១មុឺនរៀល ទៅ ២មុឺនរៀល សម្រាប់គោក្របី ១ក្បាល។

    អាជីវករបានត្អូញត្អែរប្រាប់សារព័ត៌មានថា ក្នុង ១ឡានៗ ត្រូវចំណាយលុយឲ្យក្រុមមន្ត្រីពេទ្យសត្វទាំងនេះ ៧មុឺនរៀល ទៅ ៨ មុឺនរៀល ឬចំណាយលុយលើសពីនេះទៀត ប្រសិនបើចំនួនសត្វគោ មានចំនួនច្រើនរហូតដល់១០ ទៅ១២ក្បាល ត្រូវចំណាយ ១០មុឺន ទៅ១២មុឺនរៀល ជាកំហិត។

    ក្រៅពីកាក់រថយន្ត ជំរិតទារលុយ ក្រុមទាំងអស់នេះ បានធ្វើសកម្មភាពឆាតឬខល តាមទូរស័ព្ទដើម្បីសុំលុយបន្ថែមទៀត។
    ប្រសិនបើអាជីវករ មិនព្រមឲ្យលុយតាមអំណត់ ពួកមន្ត្រីពេទ្យសត្វទាំងនោះ និងចាប់យករថយន្ត យកទាំងឡានយកទាំងសត្វគោ បញ្ជូនទៅការិយាល័យ របស់ពួកគេ ដើម្បីកសាងសំណុំរឿង ចោទប្រកាន់ពីនេះពីនោះតាមតែអំពើចិត្ត។

    អាជីវករបន្តត្អូញត្អែរទៀតថា រាល់ថ្ងៃរកស៊ី មិនសូវចំណេញទេ ព្រោះត្រូវបង់ថ្លៃចំណាយ ឲ្យក្រុមមន្ត្រីទាំងនោះ ប្រសិនបើពួកខ្លួនមិនបង់លុយឲ្យទេ ខ្លាចក្រុមនេះ ធ្វើទុក្ខបុកម្នេញ មិនឲ្យរកស៊ីបាន ដូចនេះមានតែបង្ខំចិត្តបង់លុយ ទាំងអួលដើមក។

    ពាក់ព័ន្ធករណីនេះក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺ ពីលោក ស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម បាននោះទេ ដោយសារលេខទូរស័ព្ទ 012811781ខលចូលជាច្រើនដងគ្មានអ្នកទទួល។

    ប្រជាពលរដ្ឋជាអាជីវករ បានធ្វើការប្រៀបធៀបសកម្មភាពរបស់ក្រុមមន្ត្រីពេទ្យសត្វទាំងនោះ ប្រៀបដូចជាក្រុមចោរប្លន់ និងបានកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ពួកខ្លួនជាអាជីវករ ថែមទាំងបានបង្កឱ្យមានភាពអសន្តិសុខក្នុងសង្គម ប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

    ទាក់ទិនទៅនិងករណីនេះប្រជាពលរដ្ឋទាមទារឱ្យលោក ស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម ត្រូវតែធ្វើការទទួលខុសត្រូវជាដាច់ខាតចំពោះទង្វើមន្ត្រីរបស់ខ្លួន និងស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមចាត់វិធានការចំពោះមន្ត្រីពេទ្យសត្វ ដែលបានធ្វើសកម្មភាពល្មើសច្បាប់ខាងលើនេះផង៕

    អត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ន៚
    រូបភាព និងវីដេអូ៖ ប្រជាពលរដ្ឋ

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚