កិច្ចខិតខំប្រឹងប្រែងដ៏មោះមុតរបស់កម្លាំងចម្រុះក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ «យោធភូមិភាគទី ៤» និងកម្លាំងជំនាញបរិស្ថាន បានចុះប្រតិបត្តិការយ៉ាងសកម្មដើម្បីត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់។

ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង រួមជាមួយមន្ត្រីជាប់កិច្ចសន្យា និង លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយបានចុះអនុវត្តចាប់ពីរហាលព្រួលដល់ត្រពាំងសម្ល ស្ថិតក្នុងឃុំល្វែងឬស្សី ស្រុកជីក្រែង ព្រំប្រទល់ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានបង្ក្រាប ១ករណី និងបានរុះរើ កាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់ចោលនៅនឹងកន្លែង រួមមាន៖
   * របាំងស្បៃមុង៖ ២១របាំង (ប្រវែង ២,០០۰ម៉ែត្រ)
   * ឡុកស្បៃមុង៖ ៣១គ្រឿង
   * លូ ឬ លប៖ ៥១មាត់
   * បង្គោលឈើ៖ ១,១០០ដើម
   * ត្រីចម្រុះ៖ ចំនួន ៨០គីឡូក្រាម ត្រូវបានចាក់លែងចូលទៅក្នុងធម្មជាតិវិញភ្លាមៗ។

ការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងសកម្មនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការការពារធនធានជលផល ដែលជាបេះដូងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ក៏ដូចជាការធានាបាននូវនិរន្តរភាពជីវចម្រុះក្នុងតំបន់ទន្លេសាប។

កិច្ចសហការដ៏រឹងមាំ និងក្ដីស្រឡាញ់ចំពោះធនធានធម្មជាតិរបស់កម្លាំងចម្រុះទាំងអស់ គឺជាខែលការពារយ៉ាងស័ក្តិសិទ្ធិ ដើម្បីធានាបាននូវនិរន្តរភាពជីវចម្រុះក្នុងដែនទឹកកម្ពុជាយើងជានិរន្តរ៍៕

Post a Comment

أحدث أقدم