អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បន្តបើកដៃឲ្យអាជីវករយកផ្លូវសាធារណៈធ្វើអាជីវកម្ម និងបន្តលាក់ឈ្មោះ ក្រុមជនស៊ីវិលដែលដើរប្រមូលលុយភាស៊ី ពីអាជីវករ

Update៖ បើគិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅតែបន្តបើកឲ្យអាជីវករលក់ដូរ លើផ្លូវសាធារណៈ ត្រង់ចំណុចផ្លូវជាតិ៤ មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រៅពីកាលបើកដៃឲ្យអាជីវករយកផ្លូវសាធារណៈ ធ្វើអាជីវកម្មយ៉ាងអណាធិបតេយ្យ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ពុំបានបង្ហាញមុខជនស៊ីវិល ដែលតែងតែដើរប្រមូលលុយពីអាជីវករ ដើម្បីជាថ្នូរយកផ្លូវសាធារណៈធ្វើអាជីវកម្មនោះទេ។
កាលយកផ្លូវសាធារណៈ ជួលទៅឲ្យអាជីវករលក់ដូរ ដោយក្រុមជនស៊ីវិលលាក់មុខ ដែលគេសង្ស័យថាជាក្រុមមានការចាត់តាំង កំពុងបង្ហាញពីភាព អសណ្តាប់ធ្នាប់តាមដងផ្លូវ ផ្ទុយពីគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
អភិបាលខណ្ឌពោធិ៍សែនជ័យ លោក សក់ ច័ន្ទកញ្ញារិទ្ធិ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក៏បានចេញ សេចក្តីប្រកាសព័ត៌មាន ជាសាធារណៈឲ្យបញ្ឈប់រាល់
សកម្មភាពយកផ្លូវសាធារណៈ ដាក់តាំងសម្ភារៈធ្វើអាជីវកម្មនិងឲ្យក្រុមអាជីវករធ្វើការរុះរើ ចេញវិញទាំងអស់ ថែមទាំងបញ្ឈប់ការចតយានយន្តគ្រប់ប្រភេទលើចំណីផ្លូវទៀតផង។
ប៉ុន្តែយ៉ាងណាគិតរហូតមកទល់ពេលនេះ សេចក្តីប្រកាសព័ត៌មានមួយសន្លឹក ដែលចេញដោយរដ្ឋបាល ខណ្ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសាធារណៈមតិចាត់ទុកថា វាគ្រាន់តែជាឯកសារឥតន័យ ឬត្រឹមតែជាក្រដាសសម្រាប់ខ្ចប់នំប័ុងសាច់ប៉ុណ្ណោះ៕
អត្ថបទ និងរូបភាព៖ សំអាត













No comments